Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ កើត​ ដារ៉ាស៊ីមេនគរបាល​អន្តោប្រ​វេសន៍ច្រកទ្វារ​អន្តរជាតិត្រពាំ​ងស្រែនិង​បក្ខពួក​ប្រព្រឹត្តអំពើពុ​ករលួយ​កា​ន់តែខ្លាំងយកឈ្មោះ​ថ្នាក់លើ​មក​ប្រើ

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី បាន​ឲ្យ​ដឹងថាដើម្បី​ការពារ​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់ខ្លួន គឺ​លោក កើត ដា​រ៉ាស៊ី តែង​យកឈ្មោះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មក​ទន្ទេញ​ជាប់មាត់​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស។ ទន្ទឹមនឹងនេះ​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​អុស ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ធ្យូង ចូលទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ យ៉ាង​ពេញបន្ទុក​ព្រោះ​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុង​ការបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​អុស និង​ដឹកជញ្ជូន​ធ្យូង​ចេញទៅ​ស្រុក​យួន​។ បើ​គ្មាន​ការសម្របសម្រួល​បើកដៃ​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​អុស និង​ធ្យូង​ចេញទៅ​ស្រុក​យួន​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​បាន​យ៉ាងច្រើន​សម្រាប់ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​លោក កើត ដា​រ៉ាស៊ី មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ នៅតែ​បន្ត​ប្រើ​អំណាច​គាប​យកលុយ​ពី​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ ស្រេច​តែ​អំពើ​ចិត្ត​។ ឈ្មួញ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​នាំ​ទំនិញ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន ចូល​តាម​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​បង់ពន្ធ​ត្រឹមត្រូវ​ក៏ដោយ ក៏ត្រូវ​បង់លុយ​ក្បាល​រថយន្ត​ឲ្យ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​តាម​ការកំណត់​មិនអាច​តវ៉ា​បានឡើយ​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ខ្លះ​ផង​ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក កើត ដា​រ៉ាស៊ី អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

​ ប្រភពពី​មន្ត្រី​នៅក្នុង​ក្រសួងមហាផ្ទៃ មួយចំនួន​បានឲ្យ​ដឹងថាក្រៅពី​មាន​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជា​បង្អែក​រឹងមាំ​គឺ​លោក កើត ដា​រ៉ាស៊ី មាន​មន្ត្រី​គយ​ជាន់ខ្ពស់​ម្នាក់​ជា​បង្អែក​រឹងមាំ​ថែមទៀត​។ ដូច្នេះហើយ​ទើប​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ប្រើ​អំណាច​គាប​យកលុយ​តាមរបៀប​ពុករលួយ​ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​ចិន ប្រទេស​យួន ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ក្រុម​ឈ្មួញ​បានត្រឹមតែ​រាយការណ៍​ឲ្យ​អ្នកសារព័ត៌មាន​ចុះផ្សាយ​ប៉ុណ្ណោះ​។ ក្រោយពេល​អ្នកសារព័ត៌មាន​ចុះផ្សាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ជា​បន្តបន្ទាប់ គឺ​លោក កើត ដា​រ៉ាស៊ី បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ព្រោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ធានអន្តោប្រវេសន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី។(មានត)

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.