Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ហ៊ុយ ទូច ​មេពេទ្សសត្វ​ខេត្តបន្ទាយ​មានជ័យដុះ​ស្លែរឃុបឃិ​តឲ្យឈ្មួ​ញនាំ​ចូលជ្រូ​កមាន់ទាតា​មច្រករ​បៀងពេញ​​បន្ទុក

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុងស្រុក​អូរជ្រៅ បាន​លើកឡើងថា កន្លងមក​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ តែងតែ​ដោះសា​យករួចខ្លួន​ដោយ​អះអាងថា ក្រុមការងារ​របស់លោក​មាន​គ្នា​តិច​មិនអាច​ទប់ស្កាត់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។ ប៉ុន្តែ​ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ដែល​ស្និទ្ធ​នឹង​លោក ហ៊ុយ ទូច បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទារ​ស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​។ ក្នុងនោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅ​ច្រករបៀង​ព្រៃ​ចាន់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ហេតុនេះ​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​បទល្មើស​ឆ្លងដែន​នៅតាម​ច្រករបៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ នៅតែ​កើតឡើង​យ៉ាង​រាល។

បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ក្បែរៗ​នោះ​មាន​ឈ្មួញ​សម្រុក​នាំចូល​ជ្រូក​មាន់​ទា​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុន​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​មាន់​ទា ចូល​ទឹកដី​ខ្មែរ​ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ប្រចាំ​ច្រករបៀង ក៏ដូចជា​ពី​សំណាក់​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែលជា​តំបន់​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដែលមាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។ ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ជ្រូក​មាន់​ទានិ​ង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។ ក្នុងនោះ​មន្ត្រី​ពេទ្យសត្វ​តម្រូវ​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ជ្រូក​មាន់​ទានិ​ង​គោ ពី​ស្រុក​សៀម​បង់លុយ​ច្រើនជាងគេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្តបន្ទាយមានជ័យ ជា​អ្នក​តម្រូវ​ឲ្យ​ធ្វើបាន​បែបនេះ​។(មានត)

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.