Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ឱម យ៉ិន​ទៀងប្រធាន​អង្គភាពប្រ​ឆាំងអំពើពុករ​លួយគួរបើក​ការស៊ើបអង្កេ​តឲ្យស៊ី​ជម្រៅរឿងអា​ស្រូវពុករ​លួយមេ​គយខេត្តសៀម​រាបជា​បន្ទាន់

ប្រភពពី​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​យកទៅលក់​ចែកចាយ​តាម​ទីផ្សារ​និង​ផ្សារ​ទំនើបៗ​ក្នុង​ខេត្តសៀមរាប​។ រីឯ​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ស្រុក​យួន​មក​លក់​ចែកចាយ​តាម​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប និង​ផ្សារ​ទំនើប​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទាល់តែ​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ទើប​អាជីវកម្ម​របស់​ពួកគេ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់​មេ​គយ​ខេត្តសៀមរាប ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​គ្នា​បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។

 ភាពល្បីល្បាញ​នៃ​ការប្រើ​តួនាទី​និង​អំណាច​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក្នុងការ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ព្រោះ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​មក​លក់​ចែកចាយ​ក្នុង​ទីផ្សារ​ខេត្តសៀមរាប សុទ្ធ​តែមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សុខ សុ​ដា​រ៉ា ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា គឺមាន​ការឃុបឃិត​ជាមួយ​លោក ម៉ៅ សាមឿន ដែលជា​មេ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ បើតាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក សុខ សុ​ដា​រ៉ា រក្សា​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប យ៉ាងរឹងមាំ​និង​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។

​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​ខេត្តសៀមរាប មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន នោះ​ហើយ​ទើប​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ប្រទេស​សៀម និង​ប្រទេស​យួន​មក​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​លោក សុខ សុ​ដា​រ៉ា ដែលជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​ពី​លោក ម៉ៅ សាមឿន មេ​គយ​ចល័ត​ខេត្តសៀមរាប ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម និង​ច្រកព្រំដែន​ខ្មែរ​-​យួន ចូលមក​លក់​ចែកចាយ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប យ៉ាង​រៀលដាល​ដូច​សព្វថ្ងៃនេះ​ទេ​។​

​បើតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សុខ សុ​ដា​រ៉ា បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក សុខ សុ​ដា​រ៉ា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាក់ស្ដែង​ទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ទន្ទឹមនឹងនេះ​សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​ករណី​លោក សុខ សុ​ដា​រ៉ា និង​លោក ម៉ៅ សាមឿន ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​នោះឡើយ​។បឋម​

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.