Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ​ទី ប៊ុនឡង់មេគ​យច្រកទ្វា​រអន្តរជាតិព្រំខេត្តប៉ៃលិន​ប្រព្រឹត្តអំពើពុករ​លួយយ៉ាង​គឃ្លើន

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដើម្បី​បិទបាំង​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​ច្រើនបែប​ច្រើនយ៉ាង​របស់ខ្លួន គឺ​លោក ទី ប៊ុន​ឡង់ តែង​យកឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ និង​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មក​ទន្ទេញ​ជាប់មាត់​។ មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​ពី​ប្រទេស​សៀម​តាម​ច្រក​នេះ​បង់ពន្ធ​ត្រឹម​៣៥​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ឃុបឃិត​បើ​ង​ចែក​ផលប្រយោជន៍​ជាមួយ​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ខ្លះ​ផង​ព្រោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ កំពុង​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​

 រឿងអាស្រូវ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​មិនអាច​បិទបាំង​បានឡើយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏ដូចជា​មានការ​ជួយ​សម្រួល​ពី​លោក សំ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។ ប្រការ​នេះហើយ​ទើប​លោក ទី ប៊ុន​ឡង់ កាន់​តែមាន​ឥទ្ធិពល​ធំធេង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំងក្លា​ជាង​មុន​ទៅទៀត ជាពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។

​ថ្មីៗ​នេះ​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយ​សូម្បីតែ​ខុស​ម៉ោង​រដ្ឋបាល​ក៏​សមត្ថកិច្ច​គយ​សម្រួល​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម​យ៉ាង​រលូន​ដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ងងើល ព្រោះ​មានការ​សម្របសម្រួល​ពី​លោក សំ សុវណ្ណារិទ្ធ ដែលជា​ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។ ទន្ទឹមនឹង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាងគំហុក គឺ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើការ​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​អាជីវករ​តូចតាច និង​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​។

​ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែលមាន​ការសម្របសម្រួល​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ប្រមូល​លុយ​យ៉ាង​ត្រជាក់ចិត្ត​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​។ មន្ត្រី​គយ​ខេត្ត​ប៉ៃលិន បានលើកឡើង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ អាច​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខុស​ម៉ោង​រដ្ឋបាល គឺមាន​ការឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។ អាច​និយាយបានថា សមត្ថកិច្ច​ពាក់ព័ន្ធ​ពី​ស្ថាប័ន​នានា​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ឃុបឃិត​ជាមួយ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​រលូន​។(មានត)

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.