Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

មេឆ្នោត​យួនដុះស្លែរឈ្មោះ​ ហេង សម្បត្តិ​ហៅគ័ងព​ង្រាយកូនកញ្ច្រែ​ងកត់ឆ្នោត​យួនយ៉ា​​ងរលូន​

ល្បែង​ឆ្នោត​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​គ្រប់​បណ្ដា​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់ ថ្នាក់​ខណ្ឌ មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែង​ឆ្នោត​យួន​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ននេះ​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ពង្រីក​ឥទ្ធិពល​របស់ខ្លួន​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ នៅក្នុង​ទឹកដី​ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ប្ញ​ស្សី​កែវ ជាដើម ល្បែង​កន្ទុយ​លេខឆ្នោត​យួន​នៅតែ​រាលដាល​យ៉ាងគំហុក​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។

ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង កំពុង​ពង្រីក​ឥទ្ធិពល​កាន់តែ​ខ្លាំងក្លា​ក្នុង​ការពង្រីក​កូនកញ្ច្រែង​កត់​ឆ្នោត​យួន​ក្រោម​ស្លាក​យីហោ k38 ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្ដា​សង្កាត់​និង​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង នោះទេ​ដោយសារ​ដឹងថា មេ​ឆ្នោត​យួន​ម្នាក់នេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ លើស​នេះ​ទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ចេះ​បែងចែក​ផលប្រយោជន៍​ដល់​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ជាប្រចាំ​ទើប​ទុក​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

ប្រភពពី​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង មិន​ញញើត​ក្នុងការ​ពង្រីក​ឥទ្ធិពល​ដើម្បី​ប្រមូល​លុយ​នោះទេ ព្រោះ​ល្បែង​ឆ្នោត​យួន​ធ្វើ​ឲ្យ​បុគ្គល​នេះ​ប្រមូល​លុយ​បាន​រាប់រយ​លាន​រៀល​និង​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។ សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​សង្កាត់​និង​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ កំពុងតែ​បណ្ដោយ​ឲ្យ​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ហើយ​មិន​អនុវត្តន៍​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ដូច្នេះហើយ​ទើប​មេ​ឆ្នោត​យួន​ឈ្មោះ ហេង សម្បត្តិ ហៅ​គ័ង ប្រើ​យីហោ K38 ដើម្បី​ពង្រាយ​កូនកញ្ច្រែង​កត់​ឆ្នោត​យួន​យ៉ាង​រលូន ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​មូលដ្ឋាន​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។បឋម

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.