Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​មេគយលឹមសម្បត្តិ​ភ្លេចបណ្តាំ​នាយ​ករដ្ឋមន្រ្តី​ឆ្លុះកញ្ចក់​ងូត​ទឹក​ដុសក្អែ​ល!

រាល់មុខទំនិញដែលនាំចូលមកកម្ពុជា តម្រូវឲ្យមានការបង់ពន្ធតាមស្ថាប័នគយ និងរដ្ឋាករដែលប្រចាំការ នៅច្រកទ្វារ អន្តរជាតិ មិនថាផ្លូវគោកឬផ្លូវអាកាសដើម្បី រក្សាបាននូវចំណូលទ្រទ្រង់សេដ្ឋកិច្ចជាតិ  ។ ផ្អែកតាម​ប្រភព អ្នករត់ការ ឯក សារ នាំទំនិញ ចូលតាម ច្រកព្រលាន  យន្តហោះ អន្តរជាតិ ភ្នំពេញ  ក្រោមអំណាច លោកមេគយ និងរដ្ឋាករ លឹម សម្បត្តិ បានរៀបចំប្រព័ន្ធ ទំនាក់ទំនង  រត់ឯកសារ ដោយតម្រូវ ឲ្យបង់ប្រាក់៥ដុល្លារ  សម្រាប់ មន្ត្រី​គយ  ​ទទួល ផែន ចុះ លេខ ។ បង់លុយ ២០ដុល្លារសម្រាប់មន្ត្រី  គយទទួលបន្ទុក គណនេយ្យ ។  បង់​១០ដុល្លារ ​ទៅឲ្យ​ប្រធាន ផ្នែក ត្រួត ពិនិត្យនិង១០  ដុល្លារទៀត សម្រាប់មន្ត្រី គយដែល  ចុះត្រួត ពិនិត្យផ្ទាល់ ។  បង់២០ដុល្លារ ទៅឲ្យ  មន្ត្រីគយ ផ្នែក កាត់ស្ដុក​​ បញ្ចុះ​ឯកសារ និង៥ ដុល្លារទៀត ​សម្រាប់  ​អនុប្រធាន ​ការិយាល័យ​ ដើម្បី  បញ្ចប់​ ឯកសារ  ។សរុបជា ទឹក ប្រាក់ ដោយ គ្រាន់តែ ចំណាយថ្លៃ  រត់ឯកសារ នាំទំនិញ ចូលមួយ  គឺត្រូវចាយ ប្រាក់អស់  ៧០ដុល្លារ  ឯណោះ ហើយ ក្នុង  មួយថ្ងៃៗ គឺមានអ្នករត់  ឯកសារ ប៉ុន្មាន?! រួចលុយ  ដែលភ្ជាប់ ជាមួយ ឯកសារ  ដោយពុំបាន ចេញវិក្ក័យ បត្រ បែប ហ្នឹង! គឺដាក់ចូល រដ្ឋឬដាក់  ចូលហោប៉ៅ ​មន្ត្រីគយ  ក្នុងព្រលាន ឲ្យប្រាកដទៅ  ។ បើជាប្រាក់ ចូលក្នុង  ហោប៉ៅ ទេ នោះ តើអាចតម្រូវ ឲ្យមានការ  ស៊ើបអង្កេត ពីអង្គភាព  ប្រឆាំងអំពើ ពុករលួយ ដែរឬអត់!  ព្រោះមន្ត្រី គយធ្វើការ ក៏ទទួលបាន ប្រាក់ខែ ពីរដ្ឋដូច គ្រូបង្រៀន និងមន្ត្រី រាជការដទៃ ទៀតដែរ ។ការចំណាយ ប្រាក់រត់ការ ត្រូវបានគេ អះអាងថា ជាមុខទំនិញ ដែលស្របច្បាប់ និងបង់ពន្ធ រួចរាល់ តែប៉ុណ្ណោះ ។ កន្លងមក ប៉ូលីស សេដ្ឋកិច្ច បានឃាត់ ចាប់ទូរស័ព្ទ គេចពន្ធនាំ ចូលតាមច្រក ព្រលាន យន្តហោះបាន រាប់ពាន់គ្រឿង តើអាចជា ករណីពិសេស ផ្សេងទៀត ពាក់ព័ន្ធទៅ នឹងអំពើ ពុករលួយ ប្លន់លុយ ពន្ធរដ្ឋដែល មានទឹកប្រាក់ មិនតិច នោះឡើយ ។ដូច្នេះហើយ ទើបមជ្ឈដ្ឋាន មហា ជន តែងតែ សង្កេតឃើញ ភាពមានបាន របស់ មន្ត្រីគយ នៅក្នុងព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញ គឺបាន សំ ញ៉ែង  ឲ្យឃើញពី ភាពមានបាន តាមការ  ជិះឡាន ទំនើបៗ បើកចូលហាង កាលីបៗ  ដែលមាន តម្លៃថ្លៃ ។ ភាពមានបាន ដូចបាន រៀបរាប់  ខាងលើនេះ គឺមានតែ អង្គភាព ប្រឆាំងអំពើ  ពុករលួយ ទៅកាន់  ស្ថាប័នគយ និងរ ដ្ឋាករ ប្រចាំព្រលាន យន្តហោះ អន្តរជាតិ ភ្នំពេញបាន ។ ពុំនោះទេ អំពើពុករលួយ នឹងបន្ត រាលដាល ដល់ស្ថាប័ន ផ្សេងទៀត យកមក ធ្វើជាគំរូ បង្កឲ្យ មានការ រិះគន់ពី មហាជនក៏ដូចជា អន្តរជាតិ ជាក់ជា មិនខានឡើយ ។ ពុំនោះទេ អ្នកវិនិយោគ នឹងត្រូ វបាត់បង់ ។សូមបញ្ជាក់ថាក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៥​តុលា​ឆ្នាំ​២០១៣ សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​គយ​។​សម្តេច​បាន​មានប្រសាសន៍ថា​លោក​បានដឹង​ទាំងអស់​នូវ​អំពើពុករលួយ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​មាន​ឯកសារ នៅក្នុង​ដៃ​ទាំងអស់​ផងដែរ​។សម្តេច​បាន​បញ្ជាក់ថា ក្រុមហ៊ុន​១០ ដែល​ត្រូវរ៉ូវ​ជាមួយ​គយ​គឺ​បាន​នាំចូល​ទំនិញ​មក​ដោយ​ស្រួល ឯ​ក្រុមហ៊ុន​៤០​ទៀត ខ្លះ​មិនត្រូវ​ជាមួយ​គយ​គឺ​នាំ​ចូលមក​លំបាក​ណាស់​។ ​ទីបំផុត​ក្រុមហ៊ុន​ទាំង​៤០​នោះ​ក៏រ​ត់ទៅ​ជ្រក​ក្នុង​ក្រុមហ៊ុន​១០​ឲ្យ​ជួយ​នាំចូល​។ ​បន្ថែម​លើ​នេះ​សម្តេច​ក៏បាន​ព្រមាន​ដែរ​ថា សម្តេច​បាន​ដើរចូល​ទៅក្នុង​គយ​ហើយ​…​គយ​ស៊ី​ល្មម​ឆ្អែត​ហើយ​..​ត្រូវ​ចេះ​ស្រឡាញ់​ជាតិ​ផង​!!​។ ជា​បញ្ចប់​សម្តេច​តេ​ជោ​បាន​ទុកពេល​ឲ្យ​ចំនួន​៦០​ថ្ងៃ​ឬ​២​ខែ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​អគ្គនាយកដ្ឋាន​គយ​ត្រូវ​លុបបំបាត់ចោល​នូវ​អំពើពុករលួយ ពោលគឺ​ទុកពេល​ឲ្យ​៦០​ថ្ងៃ​ដើម្បី​” កែខ្លួន​ ”​គឺ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ ការងារ​កៀរគរ​ចំណូល​គយ​ពង្រឹង​ កា​រប​ង្រា្ក​ប អំពើ​រត់ពន្ធ​ និង​ពង្រឹង​អភិបាលកិច្ច​អង្គភាព ​គយ​ឡើងវិញ​។ ជាងនោះទៅទៀតនោះ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តី កម្ពុជាបាន ដាក់ចេញ នូវអភិក្រមសម្រាប់មន្រ្តីទាំងឡាយ  នៅក្នុងរាជរដ្ឋាភិបាលនីតិកាលរដ្ឋសភា អណតិ្តទី ៥ឲ្យមុជទឹកឆ្លុះ កញ្ចក់ដុសក្លែលនិងវះកាត់។បឋប

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.