Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

សង្វៀន​ជល់មាន់​ក្រោយសួន​កាណាឌីយ៉ា​សង្កា​ត់ស្ទឹងមាន​ជ័យ៣​ ខណ្ឌមាន​ជ័យមិន​​ទាន់បង្ក្រាប​ទេ​​សមត្ថកិច្ចសម្ងំ​​ទទួលផ​ល​ប្រ​យោជ​ន៍​?

រាជធានីភ្នំពេញ៖ ទីតាំងសង្វៀនជល់មាន់​​ កណ្តាលក្រុងភ្នំពេញ​ ក្រោយសួនឧ​ស្សាហកម្មកាណាឌីយ៉ា  គេឃើញមាន សកម្មភា​ពក្រុមអ្នកញៀនល្បែង ស៊ីសងភ្នាល់ជល់មាន់​បា​ន មកប្រ​មូ​លផ្តុំគ្នា​យ៉ាងពពាក់ពពូន​យក មាន់ម​កភ្នាល់លេ​ង ដាក់លុយម៉ាសេរី​ដោយ គ្មា​នការរំខា​នពីអាជ្ញា​ធរនិងសមត្ថកិច្ច ក្នុងមូលដ្ឋាននោះឡើ​យ​  ជាពិ​សេសគេឃើញ សមត្ថកិច្ចមួយចំនួន ទៅទទួល​លាភ​ សក្ការៈផលប្រយោជន៍ផ្ទាល់ខ្លួន ​ ទើ​បមិន​ចាត់​វិធានការបង្ក្រាប សង្វៀនជល់មាន់មួ​យកន្លែ​ងនៅក្រោយសួន កាណា ឌី យ៉ា នេះ​ទា​ល់​តែសោះ​? ។​

សូម​ជម្រាបថា  សង្វៀនជល់មាន់ក្បែររបងសួន​ការណាឌីយ៉ានេះ​  បានបើកលេង​ជាយូរឆ្នាំមក​ហើយ​  គឺចាប់តាំង ពីលោក ពេ ជ្រ  កែវ​មុនី ឡើងកាន់តំណែងជាចៅហ្វាយ ខណ្ឌមានជ័យ និ​ងលោក  ម៉េង វិមានដារ៉ា  អធិការខណ្ឌមកម៉្លេះ​ គឺ​ សង្វៀនជល់ មាន់ចំណុចតំបន់ស  ដែលស្ថិតក្នុងភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌ​​មានជ័យ​ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែន ជ័ យ  និងខណ្ឌសែនសុខ រាជធានីភ្នំពេញ  ផ្តើម​ចេ​ញពីមេសង្វៀនអត់ច្បាប់ ឈ្មោះ ម៉ាប់ និងអា ខេសាន់ ដែលបានលួចបើក លេងជាយូរណាស់ម​កហើយ​ ដោយ​ចង តង់ធ្វើ​រោងសង្វៀននៅជា​ប់ ក្បែរត្រពាំងឈូក​  ក្នុងព្រៃដើមកាស្យា និងដើម​ត្នោត​ ក្រោ យ សួនឧស្សាហកម្មកាណាឌីយ៉ា  ហើ​យបានបើកលេងជារៀងរាល់ ថ្ងៃតាំពីព្រឹកដល់ល្ងាច គ្មានដែលឃើញមាន កម្លាំង សមត្ថកិច្ច​ ណាហ៊ានចុះទៅចាប់ បង្ក្រាបម្តងណាឡើយ។​

តាមសេចក្ដីរាយការណ៍ពី កន្លែងសង្វៀនជល់​មាន់ខាងលើ ​ល្បែងគ្រប់ប្រភេទបើកលេងយ៉ាងគគ្រឹកគ​គ្រេង​មានមាន់ជល់រាប់​សិ បគូរភ្នាល់ចាក់​លុយច្រើនៗណាស់យកឈ្នះចាញ់ស៊ីសង​​ គ្នាហ៊ោក​ញ្ចៀ​វទ្រហឹងអឺងកង​ និងមានបៀរ អាប៉ោង  លេ​ងគា បស៊ី គ្នាយ៉ាង សាហាវ​កំពុង ល្បីល្បាញកក្រើ​ក​ពេញសង្វៀន នៅទីតាំងខាងលើ​នេះ  មិនមាន​កា​ររំខាន ពីអាជ្ញាធរនិ​ងស​ម​ត្ថកិច្ចក្នុងមូលដ្ឋា ននោះទេ។​

តាមប្រភព​ពីប្រជាពលរដ្ឋបានឲ្យ​ដឹងថា  បច្ចុប្ប​ន្ននេះសង្វៀនជល់មាន់  នៅ​ចំណុចត្រពាំងឈូក​ដើមកាស្យា ​ ក្បែរដើមត្នោត​ខាងក្រោយ ​ជាប់នឹងរបង​សួនឧស្សាហកម្ម​កាណាឌីយ៉ា ​ ស្ថិតក្នុង​ស​ង្កាត់ស្ទឹងមានជ័យ៣​  ខណ្ឌមានជ័យ ចូលតាម ផ្លូវឌួង ងៀប ២​ខាងកើតឆៀងខាងត្បូង​វត្តអ​ង្គតាម៉ិុញ​ញ​នេះ​ បានបើ​ក​ដំណើរការលេង​យ៉ាង​ទ្រ​ហឹងអឺ​ងកងជាយូរណា​ស់មកហើយ​ គេមិនដែ​ល​ឃើ​ញសមត្ថកិច្ចក្នុងមូលដ្ឋាន ឬ​សមត្ថកិច្ច​ខាងក្រ​សួង​ និងកម្លាំង​អន្តរាគមន៍ក្រុង ចុះមក​ចាត់វិ​ធា​ន​ការទប់ស្កាត់ និងបង្ក្រាបបានម្តងណា​ឡើយ ជាក់ស្តែងគេឃើញ​ក្រុមអ្នក ជល់មាន់បា​នណាត់ជួបគ្នា​ យ៉ាងគគ្រឹកគគ្រេង​ដោយមាន​អ្អ្នកស្ពាយ កន្ត្រកមាន់ជល់​ចុះពីលើ ​រថយន្តនិងម៉ូតូហើយ​ចតផ្ញើ​នៅម្តុំចិញ្ចើម ផ្លូវក្បែរគល់ស្ពាន​មាត់លូនិង​ផ្ញើ​ម៉ូតូនៅកន្លែង លក់ បាយ លក់ចាប់ហួ​យ​ ដែលមា​ន​ម៉ូតូនិងរថយន្តជា ច្រើនគ្រឿង​រួចដើ​រចូលទៅ លេ​ងនៅសង្វៀន ខាងលើនេះ។​

ប្រជាពលរដ្ឋរស់នៅ​ក្នុងរាជ​ធា​នីភ្នំពេញ​សព្វថ្ងៃនេះ​កំពុង​មានការ​ភ័​យខ្លាច​យ៉ា​ងខ្លាំង​ដោយសារ​មាន​ចោរលួច​គាស់​ផ្ទះ​ ឆក់​ ប្ល​​ន់​ និងអំពើហឹង្សាវ៉ៃតប់គ្នាយ៉ាង​អនាធិ​បតេយ្យ​គឺ​បណ្ដាលមកពី​ភូ​មិ​ឃុំ​គ្មាន​សុវត្ថិភាព ព្រោះ​ក្នុងមូលដ្ឋានរស់នៅ​ មាន​បន​ល្បែងស៊ីស​ង​បៀរ អា​ប៉ោង ជល់​មាន់ យ៉ាង​ធំ​នៅ​ទីនោះ និ​ង​គ្មាន​អា​ជ្ញាធរ​មានសមត្ថកិ​ច្ច​ណា​ម្នាក់​ហ៊ាន​ប​ង្ក្រាប​ឡើ​យ​ ទើបបាន​កើតជា​រឿង​អំពើហឹង្សា​មា​ន​ចោរគា​ស់ផ្ទះ ចោរ​លួច​ ចោរ​ប្លន់ បែបនេះ​កើត​ឡើង​ជារឿយៗ​ ជាពិសេសស​ង្វៀនជល់មាន់ដុះស្លែ​ក្បែរក្រោយសួនឧស្សាហ​កម្មកាណាឌីយ៉ា​កណ្តាលក្រុង​នេះតែម្តង។​

លោក ឃួង ស្រេង   បានប្រកាសដាក់បទបញ្ជា​​ថា ”​ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ នូវល្បែងស៊ី​សងគ្រ​ប់ប្រភេទដែល នេះជាប ញ្ហាមួ យយ៉ាងក្តៅគគុក​ ”​ជាពិសេសសង្វៀនជល់ មាន់នៅកណ្តាលក្រុងភ្នំ​ពេញ​នេះតែម្តង ​ ដែលស្ថិតនៅសង្កាត់ ស្ទឹ​ងមាន​ជ័យ ៣ ខណ្ឌមានជ័យ នៅតែបន្ត លេងយ៉ាង​ក​ក្រើក​ដ​ដែល​ ខណៈលោក ឃួង ស្រេង  បាន​ជំរុ​ញឲ្យ​អ​ភិបាលខណ្ឌទាំង១៤  ត្រូវយ ក ​ចិ​ត្តទុកដា​ក់ក្នុងការ​បង្ក្រាបល្បែង ស៊ីសងខុសច្បា​ប់ទាំង​នេះ  ដោ​យ​​ហេតុថា​ ល្បែងស៊ីសង ខុស​ច្បាប់ទាំ​ងនេះវាជា ចំណុចដែល ផ្ដើមឲ្យមានបទល្មើសផ្សេងៗ ធ្វើឲ្យ​បាត់បង់ស្ថេរភាពនៅក្នុងស​ង្គមដូច​ជាអំពើឃាតកម្ម​ ចោរ​លួច ឆក់ ប្លន់ ជា​ដើម គ្រាដែល​មជ្ឈដ្ឋាន​ប្រជាពល រដ្ឋនិយាយថា ស្តាប់បទប​ញ្ជាលោកចៅហ្វាយក្រុង  ឃួង ស្រេ​ង ឮតែប្រ​កា​សដដែល ៗ ស្ទើរហឹង ត្រចៀក​ ហើ​យ​ហាក់​គ្មានប្រសិទ្ធភាពចំ ពោះសង្វៀនជល់​មា​ន់នៅក​ណ្តា​លរាជធា នីភ្នំពេញ​អត់មាន ការប​ង្ក្រា​បអីទាល់ តែសោះអញ្ចឹង?។​

ប្រជា​ពលរដ្ឋរស់នៅទីនោះ  បានបញ្ជាក់ថាស​​ង្វៀនជល់មាន់នេះ  បានបើកលេងជាចំហរ​ជាយូរណាស់មក ហើយ មិនដឹង ជាម្ចា ស់ សង្វៀនជល់មាន់មានខ្នងបង្អែកធំប៉ុណ្ណាទេ  ទើបមានល​​ទ្ធភាពបើកសង្វៀន ជល់មាន់នៅកណ្តាល ក្រុង​ភ្នំ​ពេញ បាន យ៉ាងរំភើយបែបនេះ  ដោយ​មិនមានសមត្ថ​កិច្ចមូលដ្ឋាន  ក៏ដូចសមត្ថកិច្ចអធិការដ្ឋាន នគរ​បាលខណ្ឌមានជ័យ មានវិធាន ការ បង្ក្រាបទាល់តែ​សោះ ប្រហែលជាម្ចាស់សង្វៀនជន់មា​ន់​នេះ មានទំនា​ក់ទំនងល្អជាមួយសមត្ថកិច្ច  ឬ​មួ​យមកពីសមត្ថ​កិច្ចនិង អាជ្ញាធរ ​គ្មានសមត្ថភាពបង្ក្រាបល្បែងស៊ីសងក្នុងមូ​លដ្ឋានរបស់ខ្លួន  ធ្វើ​ឲ្យបទបញ្ជាលោកចៅហ្វា​យក្រុង  ឃួង ស្រេង និងលោក ស្នងការ ស ថេត “​សាបដូចទឹកទន្លេ​”។​

សម្តេចតេជោ​ ហ៊ុន សែន  នាយករដ្ឋមន្ត្រីបានថ្លែង​បញ្ជាក់​​យ៉ាង​ច្បាស់ថា  ការ​ដា​ស់តឿនជា​ច្រើន​លើកច្រើ​ន​ សារ​នេះ​ បាន​ធ្វើដំ​ណើរមកដ​​ល់​ចំណុច អភិក្រ​មទី៥ហើយ​  សម្តេចតេជោ​ ហ៊ុ​ន សែន នាយករដ្ឋ​មន្ត្រី  បានព្រមានធ្ងន់ៗ​យ៉ា​ង​ដូច្នេះថា ”​ចាប់ពីពេ​ល​នេះទៅ​  មេប៉ុស្តិ៍ មេឃុំ ចៅ​សង្កាត់  ចៅហ្វា​យ​ស្រុក ខណ្ឌ  ចៅហ្វាយ​ខេត្ត ក្រុង រាជធា​នី​  ត្រូវ​តែយកចិត្តទុកដាក់ ឲ្យ​ខ្លាំ​ង​ក្លា​បំផុត​  ដោ​យចុះល្បាតតាមដាន​រកមើលទី​តាំង​ ដែលលួ​ច​បើកប​នល្បែងស៊ីសង ដោយខុសច្បា​ប់​  ដូចជាល្បែ​ងជល់ មាន់​ បៀរ អាប៉ោង ហ្គែមអុីនធើណេត​  ចា​ក់ឆ្នោត ចាក់បាល់​  កន្ទុយលេខ​។ល។”​ ស្របពេលដែលរាជរដ្ឋាភិបាលបញ្ឈប់កា រផ្តល់គោល​ការណ៍ ​និងអាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យប្រ​កបអាជីវក​ម្ម​ល្បែងភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូ​និក​តាមរ​យៈ អុីនធើណែត  អនឡាញ​ ក្នុងនិងក្រៅ ប្រទេ​សនៅក្នុងព្រះរាជាណាច ក្រកម្ពុជា ចា​ប់ពីថ្ងៃចុះ​ហត្ថ លេខាលើសារាចរណែនាំនេះ ត​ទៅ។​

ដូច្នេះ​ឃើញថាបច្ចុប្បន្ននេះ​  បទល្មើសល្បែងស៊ី​សង​និងសង្វៀន ជល់មាន់នេះ​ជារឿងក្តៅគគុក ​ដែលមិនអាចអត់ ឱន​ឲ្យ​បា​នឡើយ ​ ក្នុងនោះមា​នទាំង សម​ត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​  អាជ្ញាធ​រមូលដ្ឋាន​ សង្កាត់  ខណ្ឌ ក្រុង កម្លាំង​ជំនាញ ច្រើ​នផ្នែក​ណាស់ ចុះហេតុអ្វី​ក៏នៅ​តែ​កើតមានស​ង្វៀនជល់មាន់បង្កប់ដោយល្បែងស៊ីសង​គ្រប់ប្រភេទ​ជា​លក្ខណៈ​ទ្រង់ទ្រា​យធំទៀត​នៅក្នុងទឹ​ក ​ដី​រាជធានីភ្នំពេញ  ដែល​បញ្ហានេះ បើលោក ឃួ​ង ស្រេង  អភិបាលនៃ​គ​ណៈអភិបា​ល រាជ​ធា​នីភ្នំពេញ​, លោក ស្នងការន គរបាលក្រុង​ ស ថេ​ត បើ​ពិតជា​មិន បានជាប់​ពាក់ព័ន្ធនឹ​ង ផ​ល​ប្រ​យោជ​ន៍នោះទេ​  គួរតែ​មានវិធានការទប់ ស្កា​ត់ និ​ង​ប​ង្ក្រាប តា​មបទបញ្ជារបស់ ប្រមុខរា​ជរដ្ឋាភិបា​ល និង បទប​ញ្ជារបស់សម្តេចក្រឡា​ហោម  ស ខេង ជាបន្ទាន់​ផងទាន…!។​

(មានត)

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.