Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក អ៊ុយ វ៉ិត មេគយ​ច្រក​ភ្នំដីហៅ (គីឡូ១៣)​អាងអំណាច​ខ្លួន​គាប​ជំរិត​ទារលុ​យពីប្រ​ជាពលរដ្ឋ​តូចតាចរួចកាងឈ្មួញ​ធំ​ៗ​ដឹក​ទំនិ​ញ​ខុសច្បាប់​

ខេត្តបាត់ដំបង៖  តាម​សេចក្តីរាយការណ៍​ព័ត៌មា​ន​ថ្មីៗនេះ​  បានឲ្យដឹងថា  ​លោក អ៊ុយ វ៉ិ​ត  មេ​គ​យ​ច្រក​ភ្នំ​ដី​ហៅ​ (​ច្រក​គីឡូ​13)​បាន​ ធ្វេី​ឲ្យ​ប្រជា​ពលរដ្ឋ្ន​និង​អាជីវករ​កាន់​តែក្តៅ ក្រ​ហាយ​ចំពោះ​ការដាក់​កុងត្រូលជជុះ ​ជំរិត​យក​លុយ​ពី​អ្នក រកស៊ី​បន្តិច​បន្ទួ​ច អាស្រ័យ​តាម​ដងផ្លូវ  ដើម្បី​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​  ខណៈពួកគាត់​ទាំង​នោះបាន​ត្អូញត្អែ​ថា  លោក អ៊ុយ វ៉ិ​ត  ប្រធានការិ​យាល័យ ​គយ​និង​រដ្ឋាករ​ច្រក​ភ្នំ​ដី​ស្រុក​សំពៅ​លូន  ខេត្ត​បាត់ដំបង បាន​កំពុង​ប្រើ​អំណាច ​ធ្វើ​បាប​គាបសង្កត់​ ទៅលើ​ប្រជា ពល រដ្ឋ ដែល​បង្ក​ភាពលំបាក​ក្នុង​ការរ កស៊ី​ដោយសារតែ​លោក​អ៊ុយ វ៉ិ​ត  បាន​បើកដៃ​ឲ្យ​មន្ត្រី​គយ​ក្រោម ​ឱវាទ​រ​ប​ស់​ខ្លួន ដាក់​កុង ត្រូល ជជុះ​ចាំ​ជំរិត​យក​លុយ​ពី​ អ្នករត់​តាក់​ស៊ី​ អ្នកបើករថយន្ត​ដឹកជញ្ជូន​ទំនិញ  និង​ពី​ឈ្មួញ​តូចតាច​ដឹ ក​បន្លែ​ផ្លែឈើ  ដោយ​គ្មាន​វិកិយប័ត្រ​ត្រឹមត្រូវ​ នោះ​ឡើយ​ ហើយ​សូម្បី​តែ​អ្ន​ក​អូសរ​ទេះ​ប ន្លែ ទឹកក្រូច ទឹក​ផ្លែឈើ​កំប៉ិ​ក​កំប៉ុក  និង​រទេះ​អេតចាយ​ ក៏​ក្រុម​ម ន្ត្រី​គយ​កូនចៅ​លោក​អ៊ុយ វ៉ិ​ត មិន​លើកលែង​ដែរ ​ ទោះបីជា​ដឹងថា ពួ​កគាត់រ​ក​មួយ​ថ្ងៃរ​ស់ ​មួយ​ថ្ងៃ​ប៉ុណ្ណោះ  ប៉ុន្តែ​កុង​ត្រូ​លជជុះ​របស់​មន្ត្រី​គយ​ក្រោ ម​ឱវាទ​លោក​ អ៊ុយ វ៉ិ​ត ដែល​ស្ថិតនៅ ​ត្រង់​ចំណុច​ភូមិ​វាលវង់ ឃុំ​តា​ស្តា  ស្រុក​សំពៅ​លូន  ខេត្ត​បាត់ ដំបង ដោយ​មាន​មន្ត្រី​គយ​៤​ ទៅ​៥​នាក់​ចាំ​ស្ទាក់​ជំរិត​យកលុយ​យ៉ាង​ពេញបន្ទុក​តែម្តង​។​

​ប្រភព​បានឲ្យដឹងថា  នៅ​រាល់ពេល​ដឹក​ឥ​វ៉ាន់​ចេ​ញចូល​ម្តងៗ  ត្រូវ​បង់លុយ​ឲ្យទៅ​ការិយាល័យ​គយ  នៅ​ច្រក​នេះ​រួចហើយ​ ទើប​បាន​យក​ឥ​វ៉ាន់​ ទៅ​ដាក់​លើ​រថយន្ត​បាន​អាច​ចេ ញ​ចូល​តាម​ធម្ម​តា​ ចំណែកឯ​កុងត្រូលជជុះ​ របស់​មន្ត្រី​គយ  ដែ​លជា​កូនចៅ​រប ស់​លោក​ អ៊ុយ វ៉ិ​ត នៅ​ចំណុច​ភូ​មិ​ឃុំ​ខាងលើ​វិញ  គឺ​មាន​មន្ត្រី​គយ​ប្រចាំការ​ជានិ​ច្ច ​ពី​បួន​ទៅ​ប្រាំ​នាក់​ស្ទាក់​ចាំ​កាក់​ឡាន  រទេះ​ប្រ​​ជាពលរដ្ឋ  ឲ្យចូល​បង់​លុយ​តាម​ផ្លូវ​ថែម​ទៀត  ហើយ​បើ​មិន​ចូល​បង់​ឲ្យ​កុងត្រូល​ជជុះ​នោះ​ទេ  ច្បាស់​ជា​គយ​គំរាម​ចាប់ ​យក​ទៅ​កន្លែង ​ហើយ​ក្នុង​ឡាន​និមួយៗ ត្រូវ​បង់ប្រាក់​ចាប់ ពី​៥០០០០​រៀល ទៅ​២០.០០០០​រៀល ​រហូតដល់​៥០.០​០​០​០​រៀល  បើ​ប្រជាពលរដ្ឋ​ណា​មិន​បាន​បង់លុយ​ឲ្យ​មន្ត្រី​គយ​ទាំង​នោះ​ទេ គឺ​ក្រុម​គយ​ចោទប្រកា​ន់​ពួកគាត់ ដូចជា​ឥ​វ៉ាន់ បន្លែ ផ្លែ​ឈើ​ទាំង​អស់​ហ្នឹង ​សុទ្ធ​តែ​អត់​មាន​ពន្ធ​ត្រូវ​តែ​បង់លុយ​ឲ្យ  ទើប​បាន​ឲ្យ​ឡាន​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​ ទៀត​គា​ត់​បាន​តវ៉ា​ថា  គាត់​បាន​បង់លុយ​ឲ្យ ​ការិយាល័យ​គយ​នៅ​ច្រក​រួច​ហើយ​  ម៉េច​បាន​ជា​មក​កាក់​តាម​ផ្លូវ​ទៀត ទោះ បីជា​គាត់​ពុំ​មាន​លុយ​បង់​ ឲ្យ​ក៏​ក្រុម​គយ​មិន​ព្រម​ឲ្យ​ដឹក​ទំនិញ​ចេញចូល​បាន​ឡើយ​។​

​ប្រភព​បាន​បន្ថែម​ឲ្យដឹង​ទៀត​ថា សូម្បី​តែ​ជី​មួយ​កា​រ៉ុង​យកទៅ​ចំការ​ក៏​បង់​ឲ្យ​ការិយាល័យ​គយ​ក្នុ​ង​មួយ​កា​រ៉ុង​២០​បាត​(​ប្រាក់​ថៃ​) បាន​គយ​ឲ្យទៅ​ហើយ​ពេល​ទៅដល់​កន្លែង​កុងត្រូលជជុះ​ត្រ​វ​បា​ន​គយ​ទារ​លុយ​បន្ថែមទៀត ដែល​ទង្វើ​របស់លោក​មេ​គយ​រូបនេះ​កំពុង​ជាន់ក​ប្រជាពលរដ្ឋ​ឲ្យ​រង​ទុក្ខ​លំបាក នឹ​ង​ភាពក្រីក្រ​នៅតែ​បន្ត​រហូត​មិនចេះចប់​ទេ បើសិន​ជា​ក្រុម​មន្ត្រី​គយ​ដែល​ពុករលួ​យ តាំងពី​កូនចៅ​រហូត​ដល់​មេ​បែប​នេះ​ ធ្វើឲ្យ​ប្រ​ជាពលរដ្ឋ​និង​អាជីវករ​កាន់តែ​ក្តៅក្រហាយ ដែ​ល​អាច​ខឹង​គោ​ទៅ​វាយរ​ទេះ​ជា​ក់​ជាមិនខាន ក្រោម​ស្នាដៃ​ពុករលួយ​របស់លោក អ៊ុយ  វ៉ិ​ត ប្រធាន​គយ​ប្រចាំ​ច្រក​ភ្នំ​ដី​(​គី​ឡូ​13) ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេ​ញបន្ទុក ក្នុងពេល​ថ្មីៗ​នេះ​លោក​ អ៊ុយ វ៉ិ​ត​ កំពុង​មាន​អ៊ុន​អៀ​កាក់កប​ក្នុង​ការរកចំណូល​ឯកជន ដោយសារ​ការ​​បើកដៃ​ឲ្យ​ឈ្មូញ​នាំ​ចូល​ម៉ូតូ គេច​ពន្ធ​រាប់រយ​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ប្រភេទ​អូ​តូ ដែល​គេ​សង្ស័យថា មាន​ការឃុបឃឹត​គ្នាទាក់ទ​ងនឹង​ផលប្រយោជន៍​ចែក​ភាគហ៊ុន​ជាមួយ​មេៗ ខាងលើផងដែរ​ ទើប​លោក​ អ៊ុយ វ៉ិ​ត បាន​ធ្វើ​ការ​លាក់លៀម​មិន​ចាត់វិធានការផ្លូវច្បាប់​ពីការនាំ​ចូ​លអត់ច្បាប់​នោះ​ឡើយ ហើយ​ដែល​អាច​ងាយ​ស្រួល​ក្នុងការ​សម្រួល​គ្នា​ស្ងាត់ៗ ជាមួយ​មេឈ្មួ​ញ​ដើម្បី​ឲ្យ​ម៉ូតូ​ទាំងអស់​នោះ​ទៅ​ជា​ស្របច្បាប់​វិញ​។​

​បើ​តាម​អ្នករកស៊ី​ត្រឹមត្រូវ​ធម្មតា​វិញ​បានឲ្យដឹង​ថា​ ការដឹកនាំរបស់​លោក​ អ៊ុយ វ៉ិត ដែល​ចាប់​តាំ​ងពី​បាន​មក​កាន់​តំណែង ជា​មេ​គយ​ច្រក​ភ្នំ​ដី​អ​ស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ គឺ​គ្មាន​អ្វី​ប្រែប្រួ​ល​ក្នុង​ការបង្កើន​ចំណូល​ពន្ធគយ​នៅឡើយ​ទេ​ពោល​គឺ​លោក​ អ៊ុយ វ៉ិ​ត​កំពុងប​ន្តអនុវត្តន៍​តាម​គន្លង​មេគយ​ជំនាន់​មុន ក្នុងការ​រក្សាទុក​មេ​ឈ្មួ​ញ​ធំៗ នៅក្នុងដៃ​របស់ខ្លួន​ឲ្យ​ដឹក​ទំនិញ​គ្រប់​ប្រ​ភេទ​ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន ដោយ​បង់ពន្ធ​មិន​គ្រប់​សំរាប់​ទុក​ស៊ី​ក្រៅ​ដដែល​ ហើយ​ម្យ៉ាងវិញទៀត ការប្រព្រឹត្ត​អំពើ​ពុករលួយ ដោយ​ការទទួល​សំណូក​ពី​ឈ្មួញ​ធំៗ ជា​មុខសញ្ញា​បង់​ពន្ធ​មិន​គ្រប់នេះ​បាន​ធ្វើឲ្យ​លោក​ អ៊ុយ វ៉ិ​ត មាន​អំណាច​ជិះសេះ​លែងដៃ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំ​និ​ញ​បង្កប់​និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញទំហឹង​តែ​ម្តង រួច​ចាំ​ទទួល​ផលប្រយោជន៍​ពី​ពួក​ឈ្មួញ​ទាំងនោះ ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​រួច​ជាស្រេច​ហើយដែរ​ ទើប​អាច​នាំ​ទំនិញ​គ្រប់​ប្រ​ភេទ​ចូលមក​យ៉ាង​រលូន​។​

តាម​ការអះអាង​ពី​មន្ត្រី​តូចតា​ចឲ្យដឹងថា សព្វថ្ងៃនេះ​លោក​ អ៊ុយ វ៉ិ​ត កំពុង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មេ​ឈ្មួញ ដែល​នាំ​ទំនិញ​គេច​ព​ន្ធ ពី​ប្រទេស​ថៃ​ចូល​មក​ទឹកដី​ខ្មែរ តាម​ច្រក​ភ្នំ​ដី​ក្នុង​មួយ​ខែៗ មាន​រថយន្ត​ធំៗ​រាប់រយ​គ្រឿង ដែ​ល​គេ​ដឹងថា​ ជា​របស់​ក្រុមហ៊ុន ហើយ​ថៅកែ​ជា​អ្នកមាន​អំណាច​ដ៏​ល្បីល្បាញ​រាប់​ឆ្នាំ​មកហើយ បាន​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​រថយន្ត​យី​ឌុប​និង​កុងតឺន័រ​ភាគច្រើន​ជា​ប្រភេទ​ទំនិញ​ខុសច្បា​ប់ ដែល​ត្រូវ​បង់ពន្ធ​តំលៃ​ខ្ពស់ ប៉ុន្តែ​ដោយសារ​ការឃុបឃឹត​គ្នា​បង់ព​ន្ធត្រឹមតែ​៣០​%​ទៅ​៤០​%​ប៉ុណ្ណោះ និង​បង់​ត្រឹមតែ​ជា​ទំនិញ​ចម្រុះ ដូចជា​គ្រឿងបន្លាស់​ដែល​នាំ​ចូល​មក​មិន​បាន​បង់ពន្ធ​នោះ ធ្វើឲ្យ​បាត់បង់​ចំណូល​ពន្ធរ​ដ្ឋ​រាប់សិ​ប​លាន​រៀល​ក្នុង​មួយ​ខែៗ​ទៀតផង​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តីសម្រេច​មួយ បង្កើត​ក្រុមការងារ​ថ្នាក់​ជាតិ​ទទួល​ខុសត្រូវ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរ​ញ្ញវត្ថុ និង​ថ្នាក់​ខេត្ត​ទទួលខុសត្រូវ​ដោយ​ចៅហ្វា​យខេត្ត ដើម្បី​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស​គេចពន្ធ​ខុសច្បាប់ និង​ជំរុញ​ដល់​ការប្រមូល​ពន្ធ​គយ​ឲ្យបាន​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ផ្ទុយ​ទៅ​វិញ​លោក​ អ៊ុយ វ៉ិ​ត​ មេគយ​ច្រក​ភ្នំ​ដី​គិតតែ​ពី​ច្បាម​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ដើម្បី​ស្រង់ដើមក្នុងការ​តូ​យក​តំណែង​ ដែល​បាន​ធ្វើ​ជា​ប្រ​ធានការិយាល័យ​គយ​និង​រដ្ឋាករ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដី​នេះ ទោះ​ជា​រដ្ឋ​ត្រូវ​ខាតបង់​ប្រាក់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក៏ដោយ​ក៏​លោក​ អ៊ុយ វ៉ិ​ត ខំប្រឹង​ប្រមូល​លុយ​ចូល​ហោប៉ៅ​ឯកជន​ធ្វើ​មានបាន​ផ្ទាល់​ខ្លួន​មិន​ញញើត​កោត​ខ្លាច​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ​ដែល​ថ្នាក់​ដឹកនាំ​ប្រមុខ​រាជរដ្ឋាភិបាល​កំពុង​មាន​ចំណាត់​ការ​ដ៏​តឹងរឹង​ក្នុងការ​កំចាត់​អំពើពុករលួយយ៉ាង​ក្តៅគគុកនេះ​ក្តី​ គឺបានជរុញ​ឲ្យ​ស្ថាប័ន​ប្រឆាំង​អំ​ពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ជា​បន្ទាន់ ទៅ​លើ​មន្ត្រី​នៅ​គ្រប់​ស្ថាប័នរដ្ឋ​ ជា​ពិសេស​លោក​ អ៊ុ​យ វ៉ិ​ត ប្រធាន​គយ​ច្រក​ភ្នំ​ដី​នេះ​តែម្តង ពីព្រោះ​លោក​ អ៊ុយ វ៉ិត កំពុង​ល្បីល្បាញ​ថា​ បាន​យក​អំ​ណាច​ខ្លួន​ក្តោប​ក្តាប់​ផ្តាច់មុខ​ក្នុងការ​ជំរិត​ទារលុ​យ​ពី​ប្រជាពលរដ្ឋ​និង​ថែម​ទាំង​មិន​ឲ្យ​មន្ត្រី​ជំនា​ញ​របស់​ស្ថាប័ន​ផ្សេង​ដែល​នៅ​ប្រចាំ​ស្នាក់ការ​ច្រ​កទ្វារ​អន្តរជាតិ​ភ្នំ​ដី​ដូចគ្នា​នោះ លូកលាន់​កា​ងារ​ជា​មួយ​គយ​ជាដាច់ខាត​។​

​ពាក់ព័ន្ធ​នឹង​ករណី​លោក អ៊ុយ វ៉ិ​ត​ ប្រព្រឹត្ត​អំពើ​ពុករលួយ ដែល​បាន​យក​លុយ​ពី​ថៅកែ​ធំៗ​ដឹក​ជញ្ជូន​ទំនិញ ដោយ​រថយន្ត​យី​ឌុប​ រថយន្ត​កុង​តឺន័រ បាន​ដឹក​រថយន្ត​ចូល​ថា​ ជា​គ្រឿងបន្លាស់​មក​នោះ ភាគច្រើន​ជា​ប្រភេទ​រថយន្ត​ទំនើបៗ​កា​ត់ត ដែល​គេ​បង់ពន្ធ ជា​គ្រឿងបន្លាស់​និង​មួយ​ចំ​នួនទៀត​ជា​ស្រា ភេសជ្ជ​: ទំនិញ​ចាប់ហួយ ហើ​យ​រាល់​ទំនិញគេចពន្ធ​ឆ្លងកាត់​តាម​ច្រក​ភ្នំ​ដី​(​គី​ឡូ​13)​ក្នុងស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង ដែ​ល​គេ​ជឿថា បើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​លោក​ យូ ហេង ប្រធាន​សាខា​គយ​និង​រដ្ឋាករខេត្ត​បាត់​ដំបង​ផងដែរ ទើប​លោក​ អ៊ុយ វ៉ិ​ត ហ៊ាន​ឲ្យ​បើក​ដៃឲ្យឈ្មួញ​ដំណើរការ​ដឹកជញ្ជូន​យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ​បែបនេះ គួរតែ​លោក​អូន ព័ន្ធមុនីរ័​ត្ឋ​ ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង​លោក​ គុណ ញឹម អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ទូទាំ​ងប្រទេស សូមមេត្តា​ចា​ត់វិធានការ​ជាបន្ទាន់ ទៅលើ​មន្ត្រី​ក្រោម​ឱវាទ​ដែ​ល​នាំ​គ្នា ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្វើឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពន្ធរ​ដ្ឋ ក្នុងពេល​កាន់តំណែង​ ហើ​យ​ធ្វើឲ្យ​រាជរដ្ឋាភិបាលខកបំណ​ង ព្រោះ​តែ​មន្ត្រី​ពុករលួយ ជាពិសេស​មើលស្រាល​ចំពោះ​សម្តេ​ច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ដែល​ខិតខំ​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ភាព​រីកចំរើន និង​មាន​និតិរដ្ឋ​យ៉ាង​ពិតប្រាកដ ដែល​មិន​អាច​មាន​មន្ត្រី​លាមក​ណា​ថ្លើមធំ​ពាស​មេឃ​មក​កំចាត់​សម្តេច​បាន​ជាដាច់ខាត បើទោះ​បី​លោក អ៊ុយ វ៉ិត អាង​ខ្នងបង្អែក​ធំ​ប៉ុន​ណា​ក៏​ដោយ​ក៏​ទប់​មិន​ឈ្នះ​នឹង​យុទ្ធាការ​កណ្តាប់ដៃ​ដែក​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានឡើយ​។​ដោយវង្ស

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2019 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.