Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ យូ ហេង ​មេ​គយ​ខេត្ត​បាត់ដំបងខំ​ស្រង់ដើម​​តាមរបៀប​ពុ​ករលួយ​មិនញញើ​តអង្គភា​ពប្រឆាំង​អំពើពុករ​លួយ

រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ត្រូវបាន​លាត​ត្រា​ដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ទុក​ឲ្យ​លោក យូ ហេង បង្កើន​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង ដើម្បី​កុំ​ឲ្យ​លោក យូ ហេង ប្រើ​តួនាទី​អំណាច​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​របស់ខ្លួន​ដូច​សព្វថ្ងៃនេះ​។​

​ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ជំនួស​លោក ឈុន សុភមង្គល រួចមក​គឺ​លោក យូ ហេង កំពុង​សាង​ភាពល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យូ ហេង កំពុង​យក​បទពិសោធន៍​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ មក​អនុវត្តន៍​នៅក្នុង​ខេត្តបាត់ដំបង យ៉ាង​ជំនាញ​តែម្តង​។ ក្នុងនោះ​លោក យូ ហេង បាន​ឃុបឃិត​ឲ្យ​ប្រធានការិយាល័យ​គយ​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យូ ហេង និង​មន្ត្រី​គយ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង ខ្លះ​ផង​។

​បើតាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បង់ពន្ធ​ត្រឹម​៣០​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​ឈ្មួញ​ធំៗ​ឃុបឃិត​បែងចែក​ផលប្រយោជន៍​ជាមួយ​មន្ត្រី​គយ​ពុករលួយ​យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​ប្រធានការិយាល័យ​គយ​តាម​បណ្ដា​ច្រកព្រំដែន​មួយចំនួន​ហ៊ាន​ឃុបឃិត​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​គឃ្លើន ព្រោះ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក យូ ហេង ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ បើតាម​ប្រភពពី​មន្ត្រី​គយ​ខេត្តបាត់ដំបង ដែល​ស្និទ្ធ​នឹង​លោក យូ ហេង បាន​ឲ្យ​ដឹងថា ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​លោក យូ ហេង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ធំៗ​ជាច្រើន​នាក់​សម្រុក​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ក្នុងស្រុក​សំឡូត ស្រុក​សំពៅ​លូន ស្រុក​កំរៀង និង​ស្រុក​ភ្នំព្រឹក កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​មន្ត្រី​គយ​ប្រចាំ​ច្រកព្រំដែន​ទាំងនោះ​បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ឈ្មួញ​និង​អាជីវករ​តូចតាច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​នាំ​ទំនិញ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ដោយ​ពុំមាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​ដែល​បម្រើ​ការងារ​នៅក្នុង​ខេត្តបាត់ដំបង យូរ​ឆ្នាំ​បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក យូ ហេង ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​កាល​លោក ឈុន សុភមង្គល ពេល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ទៅទៀត​។ មិនតែប៉ុណ្ណោះ​លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង តែង​ប្រើ​ឈ្មោះ​លោក គុណ ញឹម អគ្គនាយក​គយ​និង​មេ​គយ​ធំៗ​មួយចំនួន​មក​បិទបាំង​ទង្វើ​របស់ខ្លួន​។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.