Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ហេង សំហៃ ​មេគយច្រក​កំពង់ផែកែវផុ​សអាងអំ​ណាចមិន​ញញើតក្នុង​ការប្រព្រឹ​​ត្តអំពើពុក​រលួយ

អំពើពុករលួយរបស់​លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចព​ន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំ​និញខុសច្បា​ប់​​យ៉ាងរាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ប្រភពពីមន្ត្រីគយក្នុងខេ​ត្តព្រះសីហនុ បានឲ្យដឹងថា អំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើឲ្យរដ្ឋត្រូវខាត់បង់ចំណូ​លពន្ធយ៉ាង​ច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែ​ៗ ហើយលោក​ ហេង​ សំហៃ នៅតែបន្តប្រព្រឹ​ត្តអំពើពុករលួ​យដោយគ្មានញ​ញើតអ្វីទាំងអស់។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតប​ណ្តោយឲ្យលោក​ ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ ព្រោះលោក គុណ ញឹម ដែលជាមេគយ​ធំ ត្រូវបានគេដឹងថា ជាបង្អែករឹងមាំរបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ទៅហើយ។ ជា​​ងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើប​អង្កេតឲ្យបានស៊ី​ជម្រៅទៅលើរឿងអាស្រូវពុករលួយរបស់លោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស ហើយចាត់វិធាន​ការទប់ស្កាត់ប្រក​បដោយប្រសិទ្ធភាព។

ប្រភពពីមន្ត្រីគយនៅក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហេង​ សំហៃ ប្រធានការិយាល័យគយ​ច្រកកែវផុស ស្រុកស្ទឹងហា​វ ខេត្តព្រះសីហនុ អាងមានខ្នងបង្អែករឹងមាំ ប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ អំពើពុករលួយរបស់លោក ហេង សំហៃ គឺឃុបឃិតឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញ​ខុសច្បាប់យ៉ាង​រាលដាល ហើយក៏មានការឃុបឃិតកែឯកសារបន្លំប្រភេទទំនិញទៀតផង។ ចំណែក លោក គុណ ញឹម អគ្គនាយកនៃអគ្គនា​យកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅតែរក្សាភាពស្ងៀមស្ងាត់​បើទោះបីរឿងអាស្រូវពុករលួ​យរបស់លោក ហេង​ សំហៃ​ ប្រ​ធានការិយាល័យគយច្រកកែវផុស ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។

តាមប្រភពពីមន្ត្រីនៅច្រកកំពង់ផែកែវផុស បានឲ្យដឹងថា លោក ហេង​ សំហៃ ទទួលបានតំណែងជាប្រធា​នការិយាល័​យកំពង់ផែនេះ​​ច្រើនឆ្នាំមកហើយដោយពុំមានការផ្លាស់ប្តូរឡើយ ព្រោះលោក ហេង សំហៃ មានខ្នងបង្អែកយ៉ាងរឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ទំនិញដែលឈ្មួញនាំចូលតាមច្រកកំពង់ផែកែវផុស បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះ​គឺឈ្មួញ​ឃុបឃិតបង់លុយលើតុក្រោមតុជាមួយលោក ហេង​ សំហៃ ប្រធានការិយាល័យគយច្រកកែវផុស យ៉ាងសុខស្រួល។ ជាងនេះទៅទៀតឈ្មួញមួយចំនួនបានបង្ហើបឲ្យដឹងថា លោក ហេង​ សំហៃ ប្រធានការិយាល័​យគយច្រ​កកែវផុស រាប់ក្បាលរថយន្តដឹកទំនិញយកលុយតាមអំពើចិត្តហើយយកឈ្មោះលោក គុណ ញឹម ដែលជាមេគយធំ ទៅប្រើជា​ប្រចាំ។​មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.