Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ យី ថុល​ មេគយច្រក​ព្រែកចាក​ហ៊ានប្រើតួនា​ទីនិងអំណាចរ​បស់ខ្លួនប្រ​ព្រឹត្តអំពើ​ពុករលួ​យយ៉ាងពេ​ញទំហឹងគឺ​ដោយ​សារមានការ​ឃុបឃិតបើក​ដៃពីសំ​ណាក់​លោ​ក ហេង សំបូរ មេគយខេត្តកំ​ពត

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជា តិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត  បានឲ្យដឹងថា បច្ចុប្បន្នលោក  យី ថុល ប្រធា នករិ យា ល័យគយច្រកព្រែកចាក កំពុងបង្កើនស កម្មភាពពុករលួយខ្លាំងក្លាជាងមុនទៅទៀត ។ បើតាមមន្ត្រីគយក្នុង ខេត្តកំ ព ត មួយចំនួន បានអះអាងថា ការដែលលោក  យី ថុល ប្រធានករិយាល័យគយច្រក ព្រែកចាក ហ៊ានប្រើតួនាទីនិង អំណាច រប ស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង គឺដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយ ខេត្តកំព ត ផងដែរ។ ជាងនេះទៅទៀតលោក  យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក អាងមានខ្នងបង្អែករឹង មាំនៅក្នុង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព។

មន្ត្រីគយក្នុងខេត្តកំពត បានឲ្យដឹងថា លោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក ឃុបឃិត ឲ្យឈ្មួញធំ ៗនាំចូលទំ និញ គេចពន្ធ ទំនិញខុសច្បាប់ និងទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួន យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ទន្ទឹមនឹងនេះ  លោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក ឃុបឃិតជាមួយ បក្ខពួកគាបយក លុយលើតុ ក្រោមតុពីក្រុ មឈ្មួញនិងក្រុមអាជីវករតូចតាចយ៉ាងគឃ្លើនដោយគ្មានការយោគយល់ឡើយ។ ហេតុនេះហើយទើបកន្លង មកក្រុមអាជីវករនិងប្រជាពលរដ្ឋដែលរកស៊ីនាំចូលទំនិញបន្ទិចបន្ទួចតាមច្រកព្រែកចាក ប្រមូលផ្តំគ្នាធ្វើបាតុកម្មប្រឆាំងលោក យី ថុល ប្រធានករិយាល័យ គយច្រកព្រែកចាក ជាបន្តបន្ទាប់។

ប្រភពស្និទ្ធនឹងលោក យី ថុល  ប្រធានករិយាល័យគយច្រកព្រែកចាក បានឲ្យដឹងថាលោក យី ថុល​ កំពុងរក បទពិសោ ធន៍នៃ អំពើពុករ  លួយ កាលនៅធ្វើជាមេគយច្រក៤០០ ស្រុកសំឡូត ខេត្តបាត់ដំបង មកអនុវត្តន៍នៅច្រកព្រែកចាកស្រុកកំពងត្រាច ខេត្តកំពត ។ ចំណែក លោក គុណ ញឹម ដែលជាមេគយធំ បណ្តោយឲ្យលោក យី ថុល ប្រធានករិយាល័យគយច្រកព្រែកចាក និងប ក្ខពួកប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តដោយមិនគិតពីការបាត់បង់ចំណូលពន្ធរដ្ឋឡើយ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារ ដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរចាត់វិធារការទប់ស្កាត់អំពើពុករលួយរបស់លោក យី ថុល ប្រធានករិយាល័យគយ ច្រកព្រែកចាក និងបក្ខពួកខ្លះផង ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យី ថុល ដែល មានការឃុបឃិតបើកដៃពីសំណាក់លោក ហេង សំបូរ មេគយខេត្តកំពត ។មានត

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.