Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

កាស៊ី​ណូនៅក្បែរ​ច្រកទ្វារព្រំដែ​នតន់ហន់​បើកឲ្យប្រ​ជាពលរដ្ឋខ្មែរ​ចូលលេងល្បែ​ង​​ដោយសេរី


ប្រភពពីប្រជាពលរដ្ឋនៅឃុំព្រែកក្រើស​ ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថា​ កាស៊ីណូនៅច្រកតន់ហន់ កំពុងបើ កឲ្យ ប្រជា ព​ លរដ្ឋខ្មែរចូលលេងល្បែងបញ្ជល់មាន់ ល្បែងយូគី និងល្បែងអាប៉ោង យ៉ាងពពាក់ពពូនគ្មានញញើតអ្វីទាំងអស់។ ចំណែកលោក  ម៉ៅ ច័ន្ធមធុរិទ្ធ​ ស្នងការនគរបាលខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត​ បណ្តោយឲ្យម្ចាស់កាស៊ី ណូនោះធ្វើអ្វីៗតាមអំពើចិត្តបំពានទៅលើបទបញ្ជា និងសេចក្តីណែនាំរបស់ក្រសួងពាក់ព័ន្ធយ៉ាងកំរោល។ ហេតុនេះហើយទើបមាន សេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការន គរបាលជាតិ  ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហាខាងលើនេះ។

ប្រភពពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានក្នុងឃុំព្រែកក្រើស ស្រុកកំពង់ត្រាច បានឲ្យដឹងថា​ ម្ចាស់កាស៊ីណូនោះមាន ខ្នង បង្អែករឹងមាំទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្តហើយលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ទុកឲ្យម្ចាស់កាស៊ីណូនោះបំពានច្បាប់យ៉ាងគឃ្លើន។ ប្រភពខ្លះបង្ហើបឲ្យដឹងថា ទំនងជាលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ទទួលបានផលប្រយោជន៍ពីម្ចាស់កាស៊ីណូនោះផងដែរ ទើបមិនចាត់វិធានការទប់ស្កាត់។ មន្ត្រីអាជ្ញាធរមូ លដ្ឋានក្នុង ឃុំព្រែកក្រើស​ បានឲ្យដឹងទៀតថា​ រាប់ឆ្នាំកន្លងទៅនេះមានពលរដ្ឋ ខ្មែរមកពីគ្រប់ទិសទី ចូលទៅលេ ងល្បែងស៊ី សង ក្នុងកា ស៊ីណូនោះយ៉ាងពពាក់ពពូនតែម្តង។

តាមការកត់សម្គាល់ពី ប្រជាពលរដ្ឋក្នុងឃុំព្រែកក្រើស បានឲ្យដឹងថា ចាប់តាំងពីកាស៊ីណូនៅក្បែរច្រកព្រំដែនតន់ហន់ បើកលេងល្បែងបញ្ជល់មាន់ យូគី និងអាប៉ោង ទ្រង់ទ្រាយធំយ៉ាងរលូនមកនោះគឺក្នុងមូលដ្ឋានពួកគាត់មានបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្ម និងបទល្មើសគ្រឿងញៀនរាលដាលគួរឲ្យភ័យខ្លាច។ មានការរិះគន់ចំៗថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត មិនយកចិត្តទុកដា ក់បង្ក្រាបល្បែងស៊ី សងដើម្បីពង្រឹង សន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះទេ។ ជាក់ស្តែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងលោក ជាវ តាយ សម្ងំស្ងាត់ឈឹងក្នុ ងខណៈដែលម្ចា ស់កាស៊ីណូនៅច្រ កព្រែកចាកបើក ឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងក្នុងរយៈពេលរាប់ឆ្នាំកន្លងទៅ។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.