Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ចាប ​ច័ន្ទវិទ្យាអភិ​បាលស្រុក​លើកដែក​ជាមេខ្លោង​នៅពីក្រោយ​បទល្មើស​ទន្ទ្រានកាន់​កាប់ដីបឹងនៅឃុំព្រែកទន្លាប់និងឃុំព្រែកដា​ច់​លក់អោយ​​ឧកញ្ញ៉ាម្នាក់​​ឈ្មោះ​កោះ​វិរះ?

ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់  និងឃុំព្រែកដាច់ បានឲ្យដឹងថា ដីបឹងដែនឡូត៍នេសាទលេខ៦ស្ទួន ក្នុងមូលដ្ឋានពួកគា ត់ត្រូវ ក្រុម ឈ្មួញដាក់ គ្រឿងចក្រជាច្រើនគ្រឿងឈូស ឆាយហ៊ុមព័ទ្ធដីរដ្ធយកធ្វើជាកម្ម សិទ្ធិរាប់រយហិកតាជាបន្ត បន្ទាប់ ដោយ មានការឃុបឃិត ពីលោកអភិបាលស្រុកលើកដែ ករួចលក់បន្តអោយឧកញ្ញ៉ាម្នាក់ ដែលមានលុយនិងអំណាច ឈ្មោះឧ កញ្ញ៉ាកោះវិរះ?។ តាមការអះអាងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា​ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ចាប ច័ន្ទវិ ទ្យា អភិបាលស្រុកលើកដែក ក៏ដូចជាមេឃុំព្រៃទន្លាប់ និងមេឃុំព្រៃកដាច់ ទេនោះគឺគ្មានជន ណាអាចធ្វើ សកម្ម ភាពទន្ទ្រាន់ កាន់កាប់ដីបឹងព្រៃលិចទឹកសំរាប់ត្រីពងកូនក្នុងរដូវវស្សាក្នុងឡូត៍នេសាទលេខ៦ស្ទួនបានឡើយ។ ហេតុ នេះហើ យទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលថ្មីពិនិត្យ ឡើងវិញជា បន្ទាន់ទៅលើទង្វើមិ នប្រ ក្រតីរបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ដែលល្បី ល្បាញខាងពុ ករលួយជាច្រើនឆ្នាំមកហើយ?។

កាលពីថ្ងៃទី០៦ ខែមីនា កន្លងទៅថ្មីៗនេះប្រជាពល រដ្ឋរាប់រយគ្រួសារបានប្រមូ លផ្តុំគ្នាតវ៉ាឲ្យ ឈ្មួញបញ្ជប់ស កម្មភាព ប្រើគ្រឿងចក្រឈូសឆាយហ៊ុមព័ទ្ធយកដីដែនឡូត៍នេសាទលេខ៦ស្ទួន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេ យ្យបន្តទៀត។ ប្រជាពល រដ្ឋបានបញ្ជាក់ថា ដែនឡូត៍នេសាទលេខ៦ស្ទួន ត្រូវបានរាជរដ្ឋាភិបាលទុកឲ្យប្រជាពលរដ្ឋអាស្រ័យផល ប្រកបរប រនេ សាទ ដូចជាដាក់ចង់សន្ទូចជាលក្ខណះគ្រួសារនិងធ្វើស្រែចំការជាលក្ខណៈគ្រួសារ ប៉ុន្តែមន្ត្រីអាជ្ញាធរថ្នាក់ឃុំ និងលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បែរជាឃុបឃិតឲ្យឈ្មួញយកគ្រឿងចក្រជាគ្រឿងមកទន្ទ្រានកាន់កាប់តាមអំពើចិត្ត។ ប្រភពខ្លះបា នឲ្យដឹងថា លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក ជាមេខ្លោងធំនៅពី ក្រោយក្រុមឈ្មួញមា នអំណា ចទើបក្រុម ឈ្មួញហ៊ានយកគ្រឿងចក្រធ្វើអ្វីៗតាមអំពើចិត្ត?។

បើតាមការអះ អាងរបស់ប្រជាពល រដ្ឋដែលប្រមូលផ្តុំគ្នាតវ៉ាកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នេះជាលើកទី៣ ដែល ពួ កគាត់តវ៉ាទប់ស្កាត់ករណីមន្ត្រីអាជ្ញាធរមូលដ្ឋានឃុបឃិតឲ្យឈ្មួញទន្ទ្រានកាន់កាប់ដីដែនឡូត៍នេសាទលេខ៦ស្ទួន តាម  អំពើចិត្ត។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក គង់ សោភ័ណ្ឌ ដែលទើបចូលកា ន់តំណែងជាអភិ បាល ខេត្តក ណ្តាលកាលពីពេលថ្មីៗនេះ ចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ចាប ច័ន្ទវិទ្យា អភិបាល ស្រុក លើកដែ ក  និងបក្ខពួកជាបន្ទាន់?។បឋម

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.