Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក​ ធឿន សុថា​វរឹទ្ធ​និងលោក​ អ៊ឹម ហង្សពួត​ដៃគ្នាប្រព្រឹត្តអំ​ពើពុករលួយ​ស្ថាប័នទូរគ​មនាគមន៍​កម្ពុជាដោ​យសេ​រី

មន្ត្រីក្នុងស្ថាប័នទូរគមនាគមន៍​កម្ពុជា  បានបង្ហើបឲ្យដឹងថា ថវិការាប់លានដុល្លារត្រូវបានលោក  ធឿន សុថាវរឹទ្ធ និងលោក អ៊ឹម ហង្ស ឃុបឃិតគ្នាកេងប្រវ័ញ្ចយក ធ្វើមានធ្វើបានយ៉ាងសុខស្រួលព្រោះពួក គេ អាងមានខ្នងបង្អែករឹងមាំចាំជួយកា រពារគ្រប់ពេ លវេលា។ ខ្នងបង្អែករបស់លោក  ធឿន សុថាវរឹទ្ធ និងលោក អ៊ឹម ហង្ស ត្រូវបាន គេស្គាល់ថា ជារដ្ឋលេខាធិការ មួយរូប នៃក្រ សួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានឥទ្ធិពលខ្លាំងក្លាជាងលោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្ត្រីក្រសួ ងប្រៃសណី យ៍ និងទូ  រគមនាគមន៍ ទៅទៀត។ ប្រភពបានឲ្យដឹងទៀតថា រដ្ឋលេខាធិការដ៏មា នឥទ្ធិពលនោះគឺជា ប្រធានក្រុមប្រឹក្សាភិ បាលទូរគ មនាគមន៍កម្ពុជា(TC) ហើយចាត់តាំងឲ្យលោក ធឿន សុថាវរឹទ្ធ និងលោក អ៊ឹម ហង្ស ធ្វើអ្វីៗតាមអំ ពើចិត្តដើម្បី ប្រមូលផល ប្រយោជន៍យ៉ាងរលូន។

ប្រភពពីមន្ត្រីនិងបុគ្គលិកនៅ ក្នុងស្ថាប័នទូរគមនាគមន៍កម្ពុជា(TC) បាន ឲ្យដឹងថា បច្ចុប្បន្នលោក  ធឿន សុថាវរឹទ្ធ ប្រធាន  នាយ ក ដ្ឋានរដ្ឋបាលនៃទូរគមនាគមន៍កម្ពុជា និងលោក អ៊ឹម ហង្ស ជាប្រធានគណនេយ្យនៃទូរគមនាគមន៍កម្ពុជា កំពុង ប្រើតួនាទីនិង អំណាចរបស់ខ្លួនសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ចំណែកលោក ត្រាំ អ៊ីវតឹក​ រដ្ឋ មន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ធឿន សុថាវរឹទ្ធ ប្រធាន នាយក ដ្ឋានរដ្ឋបា លនៃស្ថាប័នទូរគមនាគមន៍កម្ពុជា និងលោក អ៊ឹម ហង្ស ប្រធានគណនេយ្យនៃស្ថា ប័នទូរគម នាគមន៍កម្ពុជា  ប្រព្រឹត្ត អំពើពុករលួយយ៉ាងរាលដាល។ សូម្បីតែលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ក៏មិនទាន់បើក ការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក ធឿន សុថាវរឹទ្ធ និងលោក អ៊ឹម ហង្ស​ នោះទេ។

មន្ត្រីនិងបុគ្គលិកនៅក្នុងស្ថាប័នទូរគមនាគមន៍កម្ពុជា បានអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភា ពប្រឆាំងអំពើ ពុករលួយបើក ការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយពេញទំហឹងរបស់លោក ធឿន សុថាវរឹទ្ធ និងលោក អ៊ឹម ហង្ស​ ជាបន្ទាន់។ ដោយហេតុថា កន្លងមកក្រុមអធិការកិច្ចឬក្រុមសវនកម្មមិនដែលរកឃើញកំហុសនៃអំពើពុករលួយរបស់លោក ធឿន សុថាវរឹទ្ធ  និងលោក អ៊ឹម ហង្ស នោះទេ ហើយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យមន្ត្រីក្តោមឱវាទរបស់ខ្លួនប្រព្រឹត្តអំពុករលួយយ៉ាងពេញទំហឹង។ ប្រភពស្និទ្ធនឹងលោក អ៊ឹម ហង្ស ប្រធានគណនេយ្យនៃស្ថាប័នទូរគមនាគមន៍កម្ពុជា បានលើកឡើងថា រាល់ការចំណាយស ម្រាប់អង្គភាពទូរគមនា គមន៍កម្ពុជា សុទ្ធតែ មានការបំប៉ោងតួលេខឬមានភាពមិនប្រក្រតី ព្រោះលោក អ៊ឹម ហង្ស អាងមានខ្នងបង្អែ ករឹងមាំមិនញញើ  តក្នុងការប្រព្រឹត្តអំពើពុករលួយ។បឋម

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.