Kindle Fire Coupon Kindle Fire Coupon 2012 Kindle DX Coupon 2012 Kindle Fire 2 Coupon Amazon Coupon Codes 2012 Kindle DX Coupon PlayStation Vita Coupon kindle touch coupon amazon coupon code kindle dx coupon kindle touch discount coupon kindle touch coupon 2012 logitech g27 coupon 2012 amazon discount codes
0

លោក ឈួន សោភា​មេគយចល័តតំបន់​៥ ផ្លូវជាតិលេ​ខ៥និងបក្ខពួកប្រព្រឹ​ត្តអំពើពុក​រ​លួយលោក​ គុណ ញឹម ​ធ្លាប់ព្រ​មានគ្រាន់តែជារឿងលេង​សើចឥត​ន័យ

ប្រភពពីមន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ ​ បានឲ្យដឹងថា បើទោះបីធ្លាប់ទទួលរងការ ព្រមានពីលោក គុណ  ញឹម អគ្គ នា យ កនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យ៉ាងណាក៏ដោយ ក៏លោក ឈួន សោភា មេគយចល័តតំបន់៥  ផ្លូវជាតិលេខ៥ នៅ តែបន្តប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើត អ្វីទាំងអស់។ ប្រភពស្និទ្ធនឹងលោក ឈួន សោភា  មេគយចល័តតំបន់៥ ផ្លូវជា តិលេខ៥ បានឲ្យដឹងថា ការព្រមានរបស់លោក គុណ ញឹម នាពេលកន្លងមកគ្រាន់តែជារឿងលេងសើចឥតន័យ​ ព្រោះ បច្ចុប្បន្នលោក  ឈួន សោភា និងបក្ខពួកប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀត។ មិនតែប៉ុណ្ណោះលោក ឈួន សោភា នៅតែយកឈ្មោះរបស់លោក គុណ ញឹមទៅប្រើប្រាស់ដើម្បីបិទបាំង រឿងអាស្រូវនិងអំពើពុករលួយរ បស់ខ្លួន។

ក្រុមឈ្មួញនិងក្រុមអាជីវករដឹកជញ្ជូនទំនិញពីព្រំដែនខ្មែរ-សៀម ឆ្លងកាត់ផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ចូលមក រាជ ធានី ភ្នំពេញ  បានឲ្យដឹងថា មន្ត្រីគយចល័តប្រចាំស្នាក់ការនៅជិតស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ គាបយក លុយលើ តុក្រោ មតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ក្រុមឈ្មួញនិងក្រុមអាជិវករបានឲ្យដឹងទៀតថា ទោះបីពួកគាត់ នាំចូលទំនិញ បង់ព ន្ធនៅច្រ  កព្រំដែនរួចហើ យក៏ដោយក៏ ចៀសមិនផុតពី បង់លុយលើតុ ក្រោមតុឲ្យមន្ត្រី គយចល័តនៅស្នាក់ការ ជិតស្ពា នទឹ កថ្លា ខេត្តបន្ទា យមានជ័យ ក្រោមការគ្រប់គ្រងរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ នោះឡើ យ។ បញ្ហា នេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះការព្រ មានរបស់លោក គុណ ញឹម ទៅលើលោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ នាពេលក ន្លងមកបា នត្រឹមជាល្បែងលេងសើច។

ប្រភពស្និទ្ធនឹងលោក ឈួន សោភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ បានឲ្យដឹងថាលោក ឈូន សោភា មិនញញើត នឹង ការព្រ  មានរបស់លោក គុណ ញឹម នោះទេព្រោះលោក ឈួន សោភា អាងមាន មេគយចល័តក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺជាបង្អែកដ៏រឹងមាំ។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញអាចដឹកជញ្ជូនទំនិញគេចពន្ធ ពីច្រក ព្រំដែន និងច្រ ករបៀ ងក្នុងខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញយ៉ាងរលូន ដោយសារមានការឃុបឃិតបើកដៃពីសំណាក់លោក ឈួន  សោ ភា មេគយចល័តតំបន់៥ ផ្លូវជាតិលេខ៥ ព្រោះលោក ឈួន សោភា មិនដែលប ង្ក្រាបក្រុមឈ្មួ ញនាំចូលទំ និញ គេ ច ព ន្ធ និងទំនិញខុសច្បាប់នោះទេ។ មន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោយពេល ទទួ លរង នូវកា រព្រ មានពីលោក គុណ ញឹម រួចមកគឺលោក ឈួន សោភា ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនទៅទៀតព្រោះដឹងថា ការព្រ មានរប ស់លោក គុណ​ ញឹម គ្រាន់តែជារឿងលេងសើចគ្មានប្រយោជន៍អ្វីទាំងអស់។មានត

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

© 2020 អំណាចខ្មែរ | Amnach Khmer. All rights reserved. XHTML / CSS Valid.